ព័ត៌មានជាតិ

យុវជន ៤នាក់ ត្រូវកងកម្លាំងអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនភ្លាមៗ ក្នុងករណី…

កំពង់ស្ពឺ: កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោក ធី ឆៃ មេបញ្ជាការបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងករណីចែកចាយសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
ទី១- ផុន សុភណ្ឌ័ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទី២-អ៊ឹម សុភា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកឡាន មានទីលំនៅភូមិបុរីកម្មករ សង្កាត់/ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទី៣-ឌុយ យូណាថាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកឡាន មានទីលំនៅ ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
ទី៤-ងៀន សុផា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចម្ការរ័ត្ន ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការនោះកងកម្លាំងបានដកហូតវត្ថុតាងសម្ភារ:រួមមាន៖
១-ថ្នាំម៉ាទឹកកកចំនួន ០២កញ្ចប់ ស្មើ២.២០ក្រាម
២-ទូរស័ព្ទដៃ០១គ្រឿង ប្រាក់រៀល៤៧,០០០ រៀល
៣-ម៉ូតូចំនួន០១គ្រឿង

ក្រោយឃាត់ជនសង្ស័យទាំងអស់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់