ពោធិ៍សាត់ៈ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង៣០នាទីមានករណីហិង្សាក្នុងគ្រួសារមួយករណីនៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនបង្កឈ្មោះ សយ ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។
បានយកកាំបិតចិតបន្លែទៅចាក់ប្តីឈ្មោះ សុង ខន ភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករចំនួន០១កាំបិតចំត្រង់ចង្កេះខាងឆ្វេងបណ្តាលអាយរងរបួសធ្ងន់។
មូលហេតុ ប្រពន្ធជាមនុស្សញៀនស្រាជាប្រចាំ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ចូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់រីឯជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង៕
មតិយោបល់