ព័ត៌មានជាតិ

Updated៖ ផ្អើលសមត្ថកិច្ចក្រុងប៉ោយប៉ែត រត់ខ្វាត់ខ្វែង ករណី….

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ស្រវឹង ចុះហែលទឹកទៅរកម្ដាយមីង បណ្ដាលឲ្យលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចភោជនីដ្ឋានអាងអំរិទ្ធអូរខាយដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមនជ័យ។

ជនរងគ្រោះមានឈ្មោះ ហុង ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូកង់បីមានគ្នា ៤នាក់ មកអង្គុយហូបBee នៅតូបបណ្តែទឹកជាមួយមិត្តភក្ដិ មាមចម្ងាយប្រហែល ១២ម៉ែត្រ ពីតូបម្ដាយមីងរបស់ខ្លួន ក្រោយពីហូបជាមួយមិត្ដរួច ក្រុមគ្រូសារបានហៅហូបរួមគ្នា នៅតូបខាងកើតម្ដង រំពេចនោះ ជនរងគ្រោះក៏បានលោតទឹកហែលមកហូបជាមួយម្ដាយមីង ប៉ុន្តែជាអកុសល ពេលដែលហែលជិតដល់គោលដៅស្រាប់តែលិចទឹកបាត់ឈឹង។

សូមបញ្ជាក់ថា៖ តាមប្រភពក្បែរនោះ ប្រាប់ថា ករណីខាងលើស្រដៀងគ្នាទៅនិង ១ឆ្នាំកន្លះមុន គឺមានជាងដែកមួយក្រុមមានគ្នា ៤នាក់ បានមកហួបចុក នៅចំណុចអាងខាងលើ នោះក៏បានចុះហែលទឹកលេងក៏លង់ទឹកស្លាប់ម្នាក់ផងដែរ ។ប្រភពបន្ថែមថានៅចំណុចខាងលើអាចនិងជើងកប ហើយអ្នកដែលហូបBee ស្រវឹងគួតែមានការប្រុងប្រយ័ត្ន ព្រោះមុនចុះលេងត្រូវពាក់អាវពោងការពារ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយចៃដន្យ។

មូលហេតុ៖ សន្និដ្ឋានថារមួលក្រពើ៕

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបាននាំកម្លាំងចុះជួយមុជរាវរក អស់រយៈពេលជិត ៣ម៉ោង ទើបប្រទះឃើញសពជនរងគ្រោះ ក្រោយរាវរកឃើញ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់