កណ្ដាលៈ កាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកិច្ចប្រតិបត្តិការស្រាវជា្រវ និងបង្រា្កបល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតយួន) នៅចំណុចផ្ទះរបស់ឈ្មោះ ហួត ម៉ាប់ ភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ហួត ម៉ាប់ ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ មុខរបរ វេរលុយទ្រូម៉ានី កត់ឆ្នោតខ្មែរ និងយួន ។
វត្ថុតាងចាប់យក៖
១.ការតុងកត់ឆ្នោតខ្មែរ-យួនកត់រួច០១ ច្បាប់ ០៧សន្លឹក
២.ការតុងសម្រាប់កត់ឆ្នោត ០១ច្បាប់ ១០សន្លឹក
៣.ម៉ាស៊ីនព្រីនឆ្នោតខ្មែរ ០១គ្រឿង
៤.លទ្ធផលឆ្នោតចេញរួច ០១ច្បាប់ ០៩សន្លឹក
៥.ក្រដាសដាន ០១ សន្លឹក
៦.បន្ទាត់ ០១
៧.ម៉ាស៊ីនគិតលេខ ០១ គ្រឿង ។
សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការកត់កន្ទុយលេខខុសច្បាប់ (ឆ្នោតយួន) យ៉ាងសកម្ម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចុះទៅដល់ កន្លែងកើតហេតុបង្រ្កាប និងនាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាងខាងលើ បញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត
ស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់