ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំ បណ្ដាលឲ្យ….

សៀមរាប: កាលពីវេលាម៉ោង ២និង ១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិតាគឹមលើ ឃុំអន្លងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីបុរសម្នាក់ស្លាប់ នៅមន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះហៃ ហួត អាយុ៤២ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំ ខាងលើ

តាមប្រភពពីប្រពន្ធជនរងគ្រោះ ឈ្មោះ ខៀវ ចាន់ថន អាយុ ៣៧ឆ្នាំ បានឲ្យដឹងថា ប្ដីគាត់បានធ្លាក់ខ្លួនឈឺ តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយនៅថ្ងៃកើតហេតុ បន្ទាប់ពីប្ដីគាត់ត្រលប់ មកពីចូលរួមក្នុងពិធីមង្គលការ រហូតដល់ម៉ោង២និង១០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែមានអាការ:មិនស្រួលខ្លួន ទើបគាត់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោយមកបានស្លាប់តែម្ដង។

តាមការសន្និដ្ឋានគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះ ទំនងជាផឹកស្រាច្រើនលើកម្រិត ទើបបណ្ដាលឲ្យក្ដៅខ្លាំង រហូតស្ទះសរសៃឈាមស្លាប់។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកមកលំនៅឋានវិញ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់