ព័ត៌មានជាតិ

លោះព្រលឹងអស់! ប្រទះឃើញលលាដ៍ក្បាល និងគ្រោងឆ្អឹងមនុស្ស

មណ្ឌលគិរី: កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះ ឃើញគ្រោងឆ្អឹង និងលលាដ៍ក្បាលមនុស្ស ត្រង់ចំណុចការប៉ាយ ស្ថិតក្នុងភូមិពូទុង ឃុំចុងខ្លះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រោយពីទទួលដំណឹងភ្លាម សមត្ថកិច្ច បានចុះស្រាវជ្រាវ និងត្រួតពិនិត្យជុំវិញកន្លែង ក្រៅពីលលាដ៍ក្បាលខ្មោច បានរកឃើញបន្ថែមរួមមាន៖

– ខោជើងវែង ពណ៌ប្រផេះ១ ខោលីអូរហែក១ ឆ្អឹងកំភួនដៃ១គូ ឆ្អឹងដើមដៃ១
– ឆ្អឹងស្លាបប្រចៀវ១ ឆ្អឹងស្មងជើង១គូ ឆ្អឹងភ្លៅ១គូ។

សមត្ថកិច្ចជំនាញ សន្និដ្ឋានថា សពនោះ អាចស្លាប់បណ្តាលមកពីដើរវង្វេងក្នុងព្រៃ ដាច់អាហារ បណ្តាលឲ្យខ្យល់គរស្លាប់។

បច្ចុប្បន្នគ្រោងឆ្អឹង ត្រូវសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់