ព័ត៌មានជាតិ

ជនបរទេសម្នាក់រំលោភបំពានផ្លូវភេទ(អំពើអាស)លើក្មេងស្រី២នាក់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានទទួលពាក្យបណ្តឹងពីឈ្មោះរ័ត្ន ណាវ៉ាន ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ សឿង អែម ភេទស្រី អាយុ៣៤ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថាមានជនបរទេសម្នាក់បានរំលោភបំពានផ្លូវភេទលើកូនស្រីរបស់គាត់ទាំង២នាក់។

ដោយផ្អែកតាមការបំភ្លឺរបស់ក្មេងស្រីទាំង២នាក់បានរៀបរាប់ថាជនសង្ស័យឈ្មោះCLINERUGHJAMESជនជាតិU.S.Aបានជួបពួកខ្លួននៅតំបន់ផាប់ស្ទ្រីតហើយនាំពួកខ្លួនទៅកន្លែងរបស់គាត់ស្នាក់នៅហើយឲ្យសាប់ប្រដាប់ភេទគាត់រហូតចេញទឹកកាមហើយអោយលុយ១២០$ចែកគ្នា២នាក់ពួកនាងបានបន្តទៀតថាទង្វើនេះជនបរទេសធ្វើមកលើខ្លួនចំនួន៣ដង។

ក្រោយពីបានទទួលព័ត៌មាននេះរួចមកលោកជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសរសេររបាយការណ៍ជាលាយល័ក្ខអក្សរទៅលោកព្រះរាជអាជ្ញាដើម្បីកោះហៅជនបរទេសមកសាកសួរតែជននោះបានបដិសេធថាគ្រាន់តែបានស្គាល់ក្មេងស្រីធ្លាប់ឲ្យលុយចាយតែប៉ុណ្ណោះ។

ក្រោយពីសាកសួរចប់លោកកើតវណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបអនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៤និង៣០នាទីនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩៕

 

មតិយោបល់