ភ្នំពេញៈ បុរសចំណាស់ សក់២ពណ៌ម្នាក់ សមល្មមចូលវត្ត តែផ្ទុយទៅវិញ ប្រព្រឹត្តសេពតែគ្រឿងញៀន ផឹកស្រា យ៉ាប់ជាងក្មេងទៅទៀត ចាប់ខ្លួនដាក់មណ្ឌលច្រើនលើកច្រើនសារ មិនរាងចាល មកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះ ស្រវឹងវក់នឹងគ្រឿងញៀន ប្រើអំពើហឹង្សា វាយដំ ទាត់ធាក់ មកលើយាយ ជាប្រពន្ធ ទ្រាំលែងបានប្តឹងប៉ូលិសសារជាថ្មី ចាប់ឃាត់ខ្លួនម្តងទៀត កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាព្រើលមិនមើលប្រាណមានឈ្មោះ ហោ ឆាយ អាយុ៥៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិឧកញ៉ាអុង ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្ត កណ្តាល ជាមនុស្សងប់ង៉ុល គ្រឿងញៀននិង សុរា ។ ចំណែក លោកយាយ ជាប្រពន្ធ មានឈ្មោះ ណុប សារី អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តក្រចេះ ។ យាយនិងតា រស់នៅ ផ្ទះកើតហេតុ នៅចំណុចខាងលើ ។
តាមលោកយាយ បានឲ្យដឹងថា ដូចជាជ្រុលពេកហើយ អស់គេ វ័យនេះសមល្មមចូលវត្ត រកសិលទាន តែតារបស់គាត់វិញ មិនបានសន្សំសិលទាន មកសន្សំតែគ្រឿងញៀនទៅវិញ មិនចាញ់ក្មេងមួយចំនួនឡើយ ផឹកស្រវឹង រករឿងបង្កហិង្សាក្នុងគ្រួសារ ប៉ូលិសចាប់ដាក់មណ្ឌលច្រើនលើកហើយ តែមិនរាងចាល មកដល់ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ប្រើអំពើហិង្សា វាយទាត់ធាក់ គាត់ជាប្រពន្ធ ប្តឹងប៉ូលិស ចុះទៅដល់ផ្ទះ តារត់គេចបាត់ លុះមកដល់រសៀលថ្ងៃដដែល ខឹងគាត់ប្តឹងប៉ូលិស មកដល់ផ្ទះ វាយគាត់ប៉ោងក្បាល សារជាថ្មី ប៉ូលិសចុះទៅម្តងទៀត រត់អត់រួច ចាប់ខ្លួនបាននាំទៅប៉ុស្តិ៍ ។
តាព្រើលត្រូវបានប៉ូលិសឃាត់ខ្លួន តាមបណ្តឹង កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី យាយថាបើឲ្យចូលគុកកាន់តែយូរកាន់តែល្អ ព្រោះតាគាត់មិនរាងចាលសោះកន្លងមក ៕
មតិយោបល់