ព័ត៌មានជាតិ

ជនជាតិចិន២នាក់ស្លាប់ និងខ្មែរ២នាក់របួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍នៅ…

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឲ្យជនជាតិចិន២នាក់ស្លាប់និងខ្មែរ២នាក់រងរបួសធ្ងន់ដោយរថយន្តដែលទទួលដឹកភ្ញៀវបន្ទាន់ពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្ពោះទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ហេតុការណ៍ខាងលើបង្កឡើងដោយរថយន្តម៉ាលលុចស៊ីស RX300 ពាក់ស្លាកលេខ បាត់ដំបង 2B-1401 បានបើកទៅបុកគូរថយន្ត១គ្រឿងទៀតដែលដឹកទូរក្រឡាប់ផ្ងាជើង បណ្តាលឲ្យស្លាប់ជនជាតិចិន២នាក់ និងខ្មែរ២នាក់របួសធ្ងន់ ស្រាលម្នាក់។
ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

 

មតិយោបល់