ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីម៉ង់CAMEL បុកជាមួយម៉ូតូបណ្តាលឲ្យម្ចាស់ជានិស្សិតច្បាប់ឆ្នាំទី៤ម្នាក់រងរបួស

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តដឹកម្សៅស៊ីម៉ង់របស់ក្រុមហ៊ុន ស៊ីម៉ង់CAMEL ពាក់ស្លាកលេខ ភ្នំពេញ 3C-7666 បានបុកជាមួយម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសផ្នែកក្បាលយ៉ាងដំណំ នៅត្រង់ចំណុចស្ពានដែកចម្ការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

កើតហេតុវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ចំពោះមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

 

មតិយោបល់