ព័ត៌មានជាតិ

នារីរូបស្រស់ជនជាតិចិនម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត់សម្លាប់ខ្លួន មិនដឹងមូលហេតុ

ភ្នំពេញ: កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ មានករណីនារីស្រស់ស្អាតជនជាតិចិនម្នាក់ បានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ត្រង់ចំណុចខាងមុខឱសថស្ថានយីហោយូឃែរ ផ្ទះលេខ១៧ ផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញនារីជនជាតិចិនវ័យក្មេងម្នាក់ មានវ័យជាង២០ឆ្នាំ បានជិះឡាំប្រឺតា ១គ្រឿង មកឈប់ខាងមុខទីតាំងខាងលើ ដោយនាងបានមកអង្គុយ នៅលើកៅអីមួយខាងមុខហាងលក់ថ្នាំពេទ្យ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន ហើយបាននិយាយទូរស័ព្ទ ជាមួយជនជាតិចិនដូចគ្នា ទំនងជាមានការឈ្លោះប្រកែកគ្នា ទើបដាក់ទូរស័ព្ទចុះ ពេលនោះ នាងក៏បានយកថ្នាំ ពីក្នុងកាបូបដៃរបស់នាង មកលេបជាច្រើនគ្រាប់តែម្តង។

មួយសន្ទុះក្រោយមកនាង ក៏មានសភាពទន់ទៅៗ ដោយឃើញសភាពមិនស្រួល អ្នកនៅក្បែរនោះ បាននាំគ្នារាយការណ៍ ប្រាប់សមត្ថកិច្ច ដែលកំពុងល្បាតជួយអន្តរាគមន៍ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ តែខណ:នោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ២AZ-២៣៧០ ដោយមានបុរសជាជនជាតិចិនដូចគ្នាចំនួន៣ទៅ៤នាក់ មកដឹកពីកន្លែងខាងលើ យកទៅកាន់មន្ទីរពេទ្យបាត់ទៅ៕

មតិយោបល់