ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលស្រ្តីជាជនជាតិចិនម្នាក់ បើករថយន្តឆ្លងផ្លូងបុកម៉ូតូ បណ្តាលឲ្យដួលរងរបួស ២នាក់ធ្ងន់ និងម្នាក់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីមុខអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្រ្តីជាជនជាតិម្នាក់ បើករថយន្តមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AN-5521 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ បានបុកម៉ូតូ ឌ្រីមសង់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BE- 3729 ជិះគ្នា ៣នាក់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យរបួសធ្ងន់ ២នាក់ និងរបួសស្រាលម្នាក់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបានបើកគេចចូលទៅក្នុងបាត់បន្សល់ទុកតែស្លាកលេខនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីកន្លែងកើតហេតុ និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែង និងស្វែងអ្នកបើកបរមកធ្វើការដោះស្រាយ៕











មតិយោបល់