រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់ប្រើមូលដ្ឋានចំនួន២ ដើម្បីវាយប្រហារដោយយន្តហោះដ្រូន

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់កំពុងប្រើប្រាស់មូលដ្ឋានចំនួនពីរ ដើម្បីវាយប្រហារនៅដែនសមុទ្រ ជាមួយនឹងយន្តហោះដ្រូន។ ការលើកឡើងរបស់លោក បានធ្វើឡើងនៅក្នុងសន្និសិទ មួយនៅសាកលវិទ្យាល័យ Reichman ភាគខាងជើងទីក្រុង Tel Aviv ពីរបីថ្ងៃមុនពេលចាប់ ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ រវាងមហាអំណាចពិភពលោក និងប្រទេសអ៊ីរ៉ង់ ស្តីពី ការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥។

លោក Gantz បានបង្ហាញថា ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារនៅដែនសមុទ្រ ពីមូលដ្ឋានទ័ពពីរនៅមូលដ្ឋាន Chabahar និង Qeshm ។ លោកនិយាយថា យន្តហោះដ្រូន គឺជាឧបករណ៍សំខាន់មួយ ដែលទីក្រុងតេអេរ៉ង់កំពុងប្រើប្រាស់ ដោយលោកបានលើកឡើងថា យន្តហោះដ្រូន មានភាពច្បាស់លាស់ និងអាចទៅដល់គោលដៅយុទ្ធសាស្ត្រ ក្នុងចម្ងាយរាប់ពាន់ គីឡូម៉ែត្រ។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *