ភ្នំពេញៈ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នាវេលាម៉ោង៤និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រង់ចំណុចផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយម្ចាស់រ៉ឺម៉ក(ស្លាប់)នៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូរ៉ឺម៉ក ម៉ាក់ YAMAHA SIRIUS ពណ៌ខៀវ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ កើត ផុន ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើតនៅភូមិថ្មពូនកណ្តាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) មានប្រពន្ធ និងកូន ៥នាក់។
២/ ភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4896 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួន ។
បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់