ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់

សៀមរាប: កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ជិះម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-0565 អ្នកបើកបរឈ្មោះ រ៉ាន រ៉ាពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ(ស្លាប់) រស់នៅភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អ្នកបើកបរគោយន្តឈ្មោះ យ៉ាន យ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដា្ឋនស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់