ព័ត៌មានជាតិ

Update: សមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់បក្សពួកចោរឆក់ម្នាក់ ក្រោយចាប់បានបក្សពួកម្នាក់នៅជិតផ្សារដេប៉ូល្ងាចមិញ

ភ្នំពេញ: នៅខណ:នេះ សមត្ថកិច្ចជាច្រើននាក់ បានកំពុងឡោមព័ទ្ធចាប់ជនសង្ស័យជាក្រុមចោរឆក់ ដែលបានរត់គេចក្រោយពីសមត្ថកិច្ចចាប់បានបក្សពួកគ្នាវាម្នាក់ នៅម្តុំផ្សារដេប៉ូ បន្ទាប់ពីក្រុមនេះ ធ្វើសកម្មភាពឆក់កាបូបជនបរទេសនៅជាប់របងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ។

ការឡោមព័ន្ធនេះ បានធ្វើឡើងនៅបុរីរិទ្ធ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយសមត្ថកិច្ចព្រហ្មទណ្ឌកំពុងឡោមព័ទ្ធផ្ទះជនសង្ស័យ ដែលជាក្រុមចោរឆក់កាលពីល្ងាចមិញ តាមការសារភាពរបស់បក្សពួកជនសង្ស័យជាចោរ ដែលអាវុធហត្ថខណ្ឌដូនពេញបានចាប់ម្នាក់នៅម្តុំខាងកើតផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា៕

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ខ្លួននេះ ក៏មានដីការតាមចាប់ខ្លួនផងដែរ៕

មតិយោបល់