ព័ត៌មានជាតិ

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យរថយន្តស៊េរីទំនើបម៉ាស្ដាខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យរថយន្ដ៣គ្រឿង បុកបន្តកន្ទុយគ្នា ខណ:ដែលរថយន្តខាងមុខគេបង្អស់ឈប់ឲ្យរ៉ឺម៉កឆ្លងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស មានឃ្លុប ពាក់ស្លាកលេខភ្នំពេញ 3D-1312 ចំណែករថយន្តរងគ្រោះទាំង ២គ្រឿងទីមួយ ម៉ាក់ ម៉ាស្តា ពាក់ស្លាកលេខ ភ្នំពេញ 2AC-1574 និងរថយន្តទីពីរ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AV-6718 ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឃើញផ្ទាល់ភ្នែកនិយាយថា មុនពេលកើតហេតុគេឃើញរថយន្តទាំង ៣គ្រឿង បើកបរស្របទិសគ្នា
ពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរ៉ឺម៉កមួយគ្រឿងបានឆ្លងផ្លូវ ហើយរថយន្តនៅខាងមុខ ឈប់ឲ្យរ៉ឺម៉កឆ្លង ពេលដែលកំពុងតែឈប់ក៏មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ដាច់ហ្រាំ្វងជ្រុលទៅបុករថយន្ត ម៉ាស្ដា រួចថយន្តម៉ាស្ដាក៏ទៅបុករថយន្ត ពណ៌ខៀវ ខាងមុខបន្តកន្ទុយគ្នា បណ្ដាលឲ្យខូចខាតរថយន្តម៉ាស្តាយ៉ាងដំណំ។

សមត្ថកិច្ចបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសណាម្នាក់ឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងសម្រួលឲ្យរថយន្តម្ចាស់រថយន្តទាំង ៣គ្រឿងចរចា
ប៉ុន្តែដោយសារការចរចារមិនត្រូវក៏បានប្រគល់ឲ្យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ ៕


មតិយោបល់