ព័ត៌មានជាតិ

Update៖ជិះម៉ូត២នាក់រអិលដួល ខំងើបមកវិញរត់តែ ត្រូវរថយន្តក្រលាប់សង្កត់ស្លាប់ម្នាក់យ៉ាងអាណោចអាធម៍

ភ្នំពេញ : ជរងគ្រោះពីរនាក់ជិះម៉ូតូរអិលដួលមុខរថយន្តរួចខំងើបមកវិញរត់គេចពីរថយន្តទៅខាងផ្លូវត្រូវរថយន្តចាប់ហ្វ្រាំងរអិលក្រលាប់សង្កត់លើម្នាក់ស្លាប។
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុងភូមិព្រៃសរ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញមនុស្សស្រី២នាក់បងប្អូនជិះម៉ូតូម៉ាកទ្រីមសង់ឆ្នាំ២០១៦ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF 4828 ជិះទិសដៅពីត្បូងមកជើង ក្នុងពេលកំពង់ភ្លៀងស្រាប់តែរអិលដួលមុខរថយន្តធន់ធំមួយគ្រឿង ដែលមានស្លាកលេខ ខេមរះភូមិន្ទ៣៣៤៤៧ បើកស្របទិសគ្នាទំនងហ្វ្រាំងមិនទាន់វាក់អើផងក៏រអិលកហរលាប់លើស្រីម្នាក់ម្នាក់ដែលព្យាយាមរត់កិចពេលក្រោកពីដួលម៉ូតូ។

សពមានឈ្មោះ ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្ដីឈ្មោះ សែន អាយុ៣០ឆ្នាំដូចគ្នា។សពត្រូវបានយកចេញពីរថយន្តដើម្បីប្រគល់ជូនគ្រួសារយកទៅបុណ្យតាមប្រពៃណី។ ចំណែកឯតៃកុងរថយន្តចុះគិចខ្លះនបាត់ វត្ថុតាង រង់ចាំសមត្ថកិច្ចស្ទូចយកទៅរក្សារទុក្ខដោះស្រាយតាមនិតិវិធីពេលក្រោយ៕

 

មតិយោបល់