ព័ត៌មានជាតិ

គេចទៅណារួច! បើដេញតាមម្លឹងៗ

ភ្នំពេញ: ការបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទម្ងន់ទោស(ឆក់យកទូរសព្ទ័) ត្រង់ចំណុចមុខចំណតរថយន្តក្រុង ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង ៤០នាទី ។
ឃាត់ជនសង្ស័យឈ្មោះ ជូន ប៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង ម្តុំវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក:១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខតាកែវ 1N-3117 លេខតួនិងលេខម៉ាកស៊ីន 9775319 ចំនួន០១គ្រឿង(របស់ជនសង្ស័យ) , ២/ទូរសព្ទ័ម៉ាកហូវៃពណ៌ប្រផេះ ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ។
ហេតុការណ៏នេះកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង ៤០នាទី ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល២០ឆ្នាំ បានជិះម៉ូតូម៉ាកសេ១២៥ មិនស្គាល់ស្លាកលេខ លេខតួនិងលេខម៉ាស៊ីន ម្នាក់ឯង តាមផ្លូវបេតុងព្រៃស ពីកើតមកលិច ហើយបានកាន់ទូរសព្ទ័ដៃ១គ្រឿង ម៉ាកហូវៃពណ៌ប្រផេះ នៅដៃខាងឆ្វេង ដល់ចំណុចមុខចំណតរថយន្តក្រុង ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន២នាក់ទី១ឈ្មោះ ជូន ប៉ូ ភេទប្រុស អាយុ២០ឆ្នាំ ,ទី២មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនស្គាល់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខតាកែវ 1N-3117 លេខតួនិងលេខម៉ាកស៊ីន 9775319 ស្របទិសគ្នា ដោយជនសង្ស័យឈ្មោះ ជូន ប៉ូ ជាអ្នកបើកម៉ូតូ ទៅអែបខាងស្តាំម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យមិនស្គាល់ឈ្មោះ ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់ជនរងគ្រោះ ហើយជិះម៉ូតូឌុបគ្នាគេចខ្លួនទៅទិសខាងលិច ។ បន្ទាប់មកជនរងគ្រោះ ក៏បានជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ ហើយសមត្ថកិច្ចយើងដែលកំពុង់ជិះម៉ូតូល្បាតតាមផ្លូវក្បែរកន្លែងកើតហេតុនោះ បានជួយធ្វើអន្តរាគមន៍ ដេញតាមពីក្រោយជនសង្ស័យរហូតដល់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្សារទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ខាងលើក៏បានផ្តួលម៉ូតូរត់គេចខ្លួន រួចសមត្ថកិច្ចយើង ក៏បានធ្វើការឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះ ជូន ប៉ូ រួមនឹងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខតាកែវ 1N-3117 លេខតួនិងលេខម៉ាកស៊ីន 9775319 ចំនួន០១គ្រឿង(របស់ជនសង្ស័យ) , ២/ទូរសព្ទ័ម៉ាកហូវៃពណ៌ប្រផេះ ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះបានរត់គេចខ្លួនបាត់ ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ជនរងគ្រោះមិនបានមកធ្វើការបំភ្លឺ និងដាក់ពាក្យបណ្តឹង ជូនសម្ថកិច្ចយើង អំពីហេតុការណ៏ខាងលើឡើយ បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់តែម្តង ៕

 

មតិយោបល់