ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងព្រឹក នៅក្រុងក្រចេះ

ក្រចេះ: កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងព្រឹក នៅក្រុងក្រចេះ។

ជនរងគ្រោះមានឈ្មោះ ហុង សាវុធ (ហៅពៅ) ភេទស្រី អាយុ ៦៧ឆ្នាំ ស្ថិតនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ផ្ទះមានទំហំ៨×១១ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ។

ករណីនេះ នគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង និងប្រើប្រាស់ទឹកអស់ជាច្រើនឡាន ដើម្បីបាញ់ពន្លត់បង្ការទប់ស្កាត់ការឆាបឆេះរាលដាល គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ គឺបង្កឲ្យមានផ្ទះឈើមួយខ្នងនេះត្រូវឆេះម៉ដ្ឋគ្មានសល់។

នគរបាលបានសន្និដ្ឋានថា៖ មូលហេតុដែលបង្កគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ៕

មតិយោបល់