សៀមរាបៈ នៅវេលាម៉ោង៥ និង០០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីរលំដើមឈើលើផ្លូវ ត្រង់ចំណុចខាងមុខសណ្ឋាគារ អង្គរសេនជូរី ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នក្រុមការងារ រក្សាសណ្តាប់ធ្នាប់សាធារណៈ បានទៅដល់កន្លែងកើតហេតុ ដើម្បីអាកាត់ យកដើមឈើខាងលើនេះ ចេញពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ៕




មតិយោបល់