ព័ត៌មានជាតិ

ផឹកស៊ីទាស់សម្តីគ្នា ដាក់៣ញញួរ ផុងលលាដ៍ក្បាល

ភ្នំពេញៈ កម្មករសំណង់ក្នុងការដ្ឋានក្រឡុកស៊ីម៉ង់ត៍មួយមានគ្នាប្រមាណ៥នាក់បាននាំគ្នាផឹកស៊ី ក្រោយពេលសំរាកពីការងារ លុះស្រវឹងរៀងៗខ្លួន ក្នុងចំណោម៥នាក់សល់តែបុរស២នាក់ បានទាស់សម្តីគ្នាចង់សាកល្បងក្បាច់គុណ ដោយជនរងគ្រោះបានបបួលជនដៃដល់សាកក្បាច់គុណដោយនិយាយច្រំដែរៗ ធ្វើឲ្យយុវជនចិត្តសឿងទ្រាំលែងបានក៏ស្ទុះទៅទាញញញួរដែកវាយចំក្បាលជនរងគ្រោះចំនួន៣ញញួរបណ្តាលឲ្យផុងលលាដ៍ក្បាលបណ្តាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅ ផ្លូវបេតុងភូមិតាឡី សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់បានផឹកស៊ីជាមួយគ្នារហូតដល់ពេលស្រវឹងរៀងៗខ្លួន ក៏បានទាស់សម្តីគ្នា ក្លាយជាជម្លោះរហូតបង្កមានរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យរុស្ស៊ី ចំណែកជនដៃដល់ បានរត់គេចខ្លួនអស់រយៈពេលជាង៦ម៉ោង លុះដល់វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ជនដៃដល់បានត្រឡប់មកកន្លែងកើតហេតុវិញដើម្បីមកយករបស់របរ និង(លិខិតឆ្លងដែន)របស់ខ្លួនបម្រុងរត់គេចខ្លួនទៅប្រទេសថៃ តែត្រូវបានក្រុមកម្មករសំណង់នៅក្នុងការដ្ឋាននាំគ្នាព័ទ្ធចាប់ចងប្រគល់ឲ្យសមត្ថកិច្ច។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ឈ្មោះ តី ទីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានខាងលើ ចំណែកជនរងគ្រោះឈ្មោះ ប៉ុល សារឿង ភេទប្រុស អាយុ៤២ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា។ បច្ចុប្បន្ន ជនជនដៃដល់ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ខដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

ផឹកស៊ីទាស់សម្តីគ្នាផឹកស៊ីទាស់សម្តីគ្នាផឹកស៊ីទាស់សម្តីគ្នា

មតិយោបល់