ព័ត៌មានជាតិ

មន្រី្តរាជការម្នាក់តូ្រវបុគ្គលិកក្រុមហ៊ុនឯកជនបើករថយន្តពន្លះរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ត្រង់ចំណុចមុខការដ្ឋាន ង៉ូវ ធារិទ្ធ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក តូយូតាកាម៉ារី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-1417 បើកបរដោយឈ្មោះ សែល សូដា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិថ្នល់ ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តម៉ាក Hyunda Sonota ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4449 អ្នកបើកបរឈ្មោះ ចាន់ បណ្ឌិត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមន្រី្តរាជការ(រងរបួសធ្ងន់) ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ២ បុរីប៉េងហួត គម្រោង៨ សង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុ៖ ដោយសាររថយន្តម៉ាក តូយូតាកាម៉ារី បើកបរមិនគោរពច្បាប់ចរាចរណ៍(រំលោភលើគន្លងផ្លូវម្ខាងទៀត)។

ក្រោយពេលកើតហេតុ វត្ថុតាងត្រូវបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកអ្នករបួសធ្ងន់​ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ៃភ្នំពេញ៕

មតិយោបល់