ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ និងឃាត់ខ្លួនបុរសម្នាក់ពីបទ…

ភ្នំពេញ: នគរបាលខណ្ឌនិងប៉ុស្តិ៍ បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានម្នាក់ថ្នាំ១កញ្ចប់ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវរថភើ្លង ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១។

សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការណ៍នេះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផុន ចាន់រស្មី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខែ្មរ ទីលំនៅផ្ទះជួលក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (ជួញដូរ)។

វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ ថង់សា្លស្ទិច ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់