ក្រចេះ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៧ និង២៥នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ នៅចំណុចកំពង់ដរពង្រគរកោះតាស៊ុយ មានករណីរថយន្តដឹកដីមួយគ្រឿង ទ្បើងលើសាទ្បាង ថយក្រោយខុសបច្ចេកទេស ក៏ធ្លាក់ចូលទន្លេ សំណាងល្អមិនមានអ្នករងរបួសនោះទេ។
ម្ចាស់សាទ្បាងឈ្មោះ សុះ សប់ព្រី។ រថយន្តម៉ាក HINO ចំនួន២គ្រឿង ម្ចាស់រថយន្តឈ្មោះ សេង គឹមចាំង ដឹកដីពេញឡាន ឆ្លងពីពង្រ ទៅកោះតាស៊ុយ ក៏រអិលកង់មកខាងឆ្វេង បណ្តាលឲ្យក្រឡាប់តែម្តង រួមជាមួយម៉ូតូ១គ្រឿង ម៉ាកវេវអាលហ្វា (ជារបស់អ្នកបើកទូកដរ) ផងដែរ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយបន្តទៀត៕
មតិយោបល់