ព័ត៌មានជាតិ

បន្សល់ទុកបណ្ដាំចុងក្រោយ! ម៉ាកកូនសុំទោស សូមម៉ាកអហោសិកម្ម ខ្ញុំផង

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០ ១៩ មានករណីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ស្ថិតនៅភូមិពោរោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ កឹម វិមាន ភេទ ប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកខ្សែនីឡុង ចង.កនឹងផ្លានផ្ទះតៀម នៅមុខផ្ទះម្ដាយរបស់ខ្លួន។

ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពញា ក្រែក និងគ្រូពេទ្យ បានចុះពិនិត្យដល់កន្លែងកើតហេតុ ត្រួតពិន្យត បានសន្និដ្ឋានថា ករណីនេះ ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ រួចក៏ប្រគល់សព ជូនក្រុមគ្រួសារ តាមប្រពៃណី៕

មតិយោបល់