-ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលលេចឡេីងក្នុងបណ្តាញសង្គមតាមរយៈសេចក្តីខូមិនComment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះChen Chen ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ)។
ទទួលបានព័ត៌មាននេះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គមផងរហូតដល់រសៀលនេះទេីបស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃេីញ។
ម្ចាស់គណនីហ្វេសប៊ុកខាងលេីជាស្រ្តីមានវ័យ១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់ ខេត្តបាត់ដំបង ។ នៅចំពោះមុខមន្រ្តីសុខាភិបាល និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លេីយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ គាត់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា (សព្វថ្ងៃខំធ្វេីការទាំងឈឺ ទាំងជាដេីម្បីលុយ)នៅពេលនោះមានអ្នកខូមិនComment សួរគាត់ថា(កេីតអី?) រូបគាត់ក៏ឆ្លេីយតបក្នុងខ្លឹមសារខូមិនComentថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ)។
នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលេីគឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសេីចក្នុងបណ្តាសង្គមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្រ្តីសុខាភិបាលបាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅមណ្ឌល០១ស្រុកបាណន់និងផ្តេីមយកវត្ថុសំណាកលេីរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឱ្យដឹងថារូបគាត់ទេីបនឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។
នៅចំពោះមុខបញ្ហាបែបនេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អនអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនងក្នុងរឿងត្រឹមត្រូវ ចៀសវាងការប្រេីប្រាស់បណ្តាញសង្គមដែលនាំបង្កឱ្យខ្លួនមានទោសកំហុស ឬប្រេីប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយាកាសសង្គមឱ្យសោះ សូមអរគុណ៕(ក្រុមការងារប្រតិកម្មរហ័ស)By kosal!@@@
មតិយោបល់