ព័ត៌មានជាតិ

ពលរដ្ឋឮសំឡេងផ្ទុះ ស្រាប់តែឃើញធ្លាក់បំណែកដែក នៅចំណុចព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីធ្លាក់បំណែកដែកមួយចំនួន នៅចំណុចព្រំដែនកម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

សមត្ថកិច្ច បានបញ្ជាក់ថា បំណែកដែកទាំងនោះ បានធ្លាក់លើទឹកដីកម្ពុជា ត្រង់ចំណុច (0608105-1533936) ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង តិចតួចប៉ុណ្ណោះ ប៉ុន្តែធ្លាក់នៅលើទឹកដីឡាវ ក្នុងខេត្តអាតាពើមានចំនួនច្រើន។

តាមប្រភពពីពលរដ្ឋដែលនៅតំបន់ជិតនោះ អះអាងថា ពួកគាត់បានឮសំឡេងផ្ទុះ មុននឹងឃើញធ្លាក់បំណែកដែកទាំងនេះ៕

មតិយោបល់