ព័ត៌មានជាតិ

បង្ក្រាបទីតាំងល្បែងជល់មាន់ និងអាប៉ោង​មួយកន្លែង ដកហូតបានវត្ថុតាងមួយចំនួន

កំពង់ចាមៈ ទីតាំងលេងល្បែងជល់មាន់មួយកន្លែង នៅភូមិកំពង់ក្រញ៉ាង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ព្រហ្មទណ្ឌកំរិធ្ងន់ និងការិយាល័យបច្ចេកទេស ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានចុះប្រតិបត្តការកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកស្នងការបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម កម្លាំងរបស់លោកបានចុះប្រតិបត្តការបង្ក្រាបភ្លាម ដោយដកហូតវត្ថុតាងរួមមាន ៖ មាន់ជល់២ក្បាល ម៉ូតូចំនួន៣២គ្រឿង កន្រ្ដកដាក់មាន់ជល់៨ ស៊ុំក្រុងមាន់២ កញ្ចក់របាំងមាន់ជល់១ ចាន់អាប៉ោង ផ្តិលអាប៉ោង១ ជញ្ជីងថ្លឹងមាន់១ ស្កុតរុំជើងមាន់១០ កៅអី១០។

ចំណែកក្រុមអ្នកញៀនល្បែងទាំងនោះ បានរត់គេចខ្លួនបាត់អស់។ ក្រោយកើហេតុវត្ថុតាំងទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-11-06_09-19-56photo_2016-11-06_09-19-49photo_2016-11-06_09-19-51photo_2016-11-06_09-19-53

មតិយោបល់