ព័ត៌មានជាតិ

រថយន្តក្រទ្បាប់នៅលើស្ពានព្រែកសំរោង បង្កការស្ទះចរាចរណ៍ទាំងព្រឹក

កណ្ដាល: នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល ម្ដុំរង្វង់មូលស្ពានព្រែកសំរោង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកការ៉ូ១គ្រឿង សង្ស័យហ្វ្រាំងមិនស៊ី បានបើកចុះពីលើស្ពានមក ស្រាប់តែក្រទ្បាប់សង្កត់លើម៉ូតូ ២គ្រឿង បណ្ដាលឲ្យមានអ្នករងរបួស ចំណែកសម្ភារ:លើរថយន្តខូចខាតមួយចំនួន។

ខណ:ពេលនេះ សមត្ថកិច្ច កំពុងចុះធ្វើការអន្តរាគមន៍នៅទីតាំងខាងលើ៕

មតិយោបល់