ព័ត៌មានជាតិ

ម៉ូតូប៉ះម៉ូតូពន្លះគ្នាឮសូរដូចរន្ទះ នៅខេត្តតាកែវ

តាកែវៈ កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២២៣ ភូមិបឹងត្រាញ់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-4066 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សិន រតនៈ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិចំរើនផល សង្កាត់ចំរើនផល ខណ្ឌមានជ័យ រាជធានីភ្នំពេញ របួសធ្ងន់ រួមដំណើរជាមួយឈ្មោះ សំ អុល ភេទប្រុស អាយុ ២៦ឆ្នាំ របួសធ្ងន់ ។

ម៉ូតូម៉ាក យ៉ាម៉ាហាហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-6666 បើកបរពីលិចទៅកើត អ្នកបើកឈ្មោះ ប៉ាន់ បូវី ភេទប្រុស អាយុ ២៥ឆ្នាំរបួសធ្ងន់ រស់នៅភូមិឫស្សី ឃុះចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ អ្នកជិះពីក្រោយមានឈ្មោះ តល់ ស្រីពៅ ភេទស្រី អាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធ របួសស្រាល។

មូលហេតុ៖ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំការដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់