ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តក្រឡុកស៊ីម៉ង់ត៍ ក្រឡាប់សង្កត់ស្លាប់មនុស្សម្នាក់

ពោធិ៍សាត់: នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកស៊ីម៉ង់ត៍ រអិលក្រឡាប់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចម្ដុំស្ពានដំណាក់ឈើក្រម ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ។

ជនរងគ្រោះឈ្មោះ អឿន សំអុន ភេទប្រុស អាយុ២៤ឆ្នាំ (អ្នកបើករថយន្ត) ស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្តខាងលើ ម៉ាកFUSO ពណ៌ស គ្មានស្លាកលេខ បានថយចូលទៅចាក់ស៊ីម៉ង់ត៍ បណ្ដាលឲ្យរអិលមកមុខ ក្រទ្បាប់តែម្ដង៕

មតិយោបល់