ត្បូងឃ្មុំៈ នៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យឈ្មោះហ៊ាង ប៊ុនឡុង ហៅ លីន ឡុងភេទប្រុសអាយុ៤៧ ឆ្នាំជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ។
ដោយតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៣៩ ចុះថ្ងៃទី០៧ ខែកក្ដដា ឆ្នាំឆ្នាំ២០១៧ របស់លោក គឹម ហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា ដំបូងខេត្តត្បូងឃ្មុំ ពីបទដាក់ឲ្យធ្វើចរាចរណ៌រូបបិយប័ណ្ណក្លែងក្លាយ ប្រព្រឹត្តនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
បច្ចុប្បន្នជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំចាត់ ការតាមនិតិវិធី៕
មតិយោបល់