ព័ត៌មានជាតិ

ខ្លោចចិត្ត! ម្តាយស្លាប់ចំណែកកូនរងរបួសបន្ទាប់ពីត្រូវរន្ទះបាញ់នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ នៅល្ងាចថ្ងៃទី23 ខែឧសភា ឆ្នាំ2019 វេលាម៉ោង៣និង00នាទី នៅចំនុចមាត់បឹងត្រពាំងជោ ស្ថិតនៅភូមិឈើទាលទី2 ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ មានករណីគ្រោះធម្មជាតិ(រន្ទះបាញ់)បណ្ដាលអោយ ស្លាប់មនុស្ស១នាក់និងរងរបួសកូនក្មេងតូច២នាក់។

បុរសជាថ្មីមានឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ29ឆ្នាំ ជាតិឥស្លាម រស់នៅភូមិឈើទាលទី2 ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បាននាំប្រពន្ធឈ្មោះ ម៉ាន ស៊ាស អាយុ25ឆ្នាំ និងកូនស្រីចំនួន2នាក់ទៅនេសាទត្រី(បង់សំណាញ់)នៅចំនុចខាងលើ ពេលទៅដល់ប្ដីបានចុះទៅលើកលបហើយប្រពន្ធនិងកូននៅមាត់បឹងក្រោមដើមរាំងខណ:នោះក៌មានខ្យល់និងភ្លៀងធ្លាក់មកស្រាប់តែរន្ទះបាញ់មកត្រូវប្រពន្ធនិងកូនតូចដែលនៅឈរចាំខាងលើតែម្ដងបណ្ដាលឲ្យស្លាប់ប្រពន្ធនៅហ្នឹងកន្លែងរីឯកូនពីរនាក់រងរបួសស្រាល។
ជនរងគ្រោះទី1ឈ្មោះម៉ាន ស៊ាស ភេទស្រីអាយុ25ឆ្នាំជាតិឥស្លាម(ស្លាប់)មានស្នាម របួសជាំខ្មៅពាសពេញខ្លួន និង របកដាច់ស្បែកលើដើមទ្រូងមួយកន្លែង ,គល់ចង្កេះមួយកន្លែង និង ខ្លោចសក់ក្បាល។
2.ជនរងគ្រោះឈ្មោះម៉ាន អាំម៉ី ភេទស្រីអាយុ9ឆ្នាំ(របួសស្រាល)របួសខ្នង
3.ជនរងគ្រោះឈ្មោះម៉ាន ស្រីមី ភេទស្រីអាយុ1ឆ្នាំ(របួសស្រាល)មានស្នាមក្រហមម្រាមដៃ។
ក្រោយទទួលព៌តមានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីលាំងចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវឃើញថាសពពិតជាស្លាប់ដោយរន្ទះបាញ់ពិតមែនពុំមានពាក់ពន្ធ័និងបទល្មើសព្រហ្មទ័ណ្ឌ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

 

មតិយោបល់