កណ្តាលៈ កាលពីវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្ដោយផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិកោះគ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ម៉ូតូបង្កម៉ាក ហុងដាឌ្រីម សង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GH-6880 បើកបរដោយឈ្មោះ ណុស ប៉ង់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបររថយន្តដឹកឥវ៉ាន់រោងចក្រ (មានមួកសុវត្ថិភាព តែមិនពាក់) មានស្រុកកំណើតនៅស្រុកគិរីវង្ស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងរោងចក្រ ស្យុងយ៉ិន(រោងចក្រយក្ស) ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ គួក វៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ (ពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បើកបរក្នុងទិសដៅពីត្បូងទៅជើង បញ្រ្ចាស់ទិសដៅគ្នា ជិះម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-5260។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូបង្កធ្វើដំណើរពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូជនរងគ្រោះ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ហុងដាឌ្រីមសង់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
សន្និដ្ឋាន៖ ករណីនេះ បណ្តាលមកពីអ្នកបើកបរទាំងសងខាង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការពិនិត្យវាស់វែងរួច សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបរម៉ូតូវីវ៉ា រងរបួសធ្ងន់ ត្រូវបងប្អូនដឹកតាមរថយន្តយកទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំណែកវត្ថុតាងត្រូវបានធ្វើការដកហូតយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់