ព័ត៌មានជាតិ

Updated៖ អាសូរណាស់!! ម្ដាយយំឱបសពកូនស្រីអាយុ៤ឆ្នាំបន្ទាប់ពីរថយន្តថយក្រោយជាន់ស្លាប់ភ្លាមៗ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីព្រឹក រវាងរថយន្តថយក្រោយជាន់ក្មេង ស្ថិតក្នុងបរិវេនវត្តអូរចំណារ ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5610 ខណ:ពេលបើករថយន្តថយក្រោយពីកើតទៅលិចដើម្បីចេញពីវត្ត មិនប្រយ័ត្នក៏ជាន់ក្មេង។

ក្មេងស្រីរងគ្រោះឈ្មោះ វ៉ន ស្រីពៅ អាយុ៤ឆ្នាំ មានទីលំនៅចំនុចកើតហេតុ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ក្រោយកើតហេតុជនបង្ក បានបើករថយន្តគេចរហូតដល់ឃុំព្រៃនប់ទើបកម្លាំងនគរបាល ឃាត់ខ្លួនអ្នកបើកបរមានឈ្មោះ មាន ចយ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មកក្រុមកម្លាំងជំនាញ កសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់