ព័ត៌មានជាតិ

មនុស្ស​រាប់​សិប​នាក់បានចូលរួមតវ៉ាដើម្បី ប្រឆាំង​នឹង​ការ​ដណ្ដើម​អំណាច​របស់​យោធា​នៅ​​មី​យ៉ាន់​ម៉ា

មី​យ៉ាន់​ម៉ា​៖ ការ​តវ៉ា​ដោយមាន​ការ​ចូល​រូ​ម​ពី​មនុស្ស​រាប់​សិប​នាក់ ​ប្រឆាំង​នឹង​ការ​ដណ្ដើម​អំណាច​របស់​យោធា​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បាន​បង្កើត​ជា​ការ​ប្រមូល​ផ្ដុំ​គ្នា​តាម​កន្លែង​ណាត់​កាលពី​ថ្ងៃ​ពុធនៅ​ក្នុង​ទីក្រុងយ៉ាង​ហ្គោ​ន ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​។

ក្រុម​អ្នក​តវ៉ា​បាន​ប្រើ​គ្រាប់​បែកផ្សែង​ ដើម្បី​បង្កើត​បរិយាកាស​ចម្រុះ​ពណ៌​នៅ​ក្នុង​ការ​ជួបជុំ​រយៈពេល​ខ្លី ខណៈ​ដែល​ពួកគេ​បាន​ស្រែក​សុភាសិត​ប្រឆាំង​នឹង​យោធា ទន្ទឹម​នឹង​លើក​ម្រាមដៃ​បី​ជា​សញ្ញា​នៃ​ការ​តវ៉ា​។​ ការ​ប្រមូល​ផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ពុធ ចំ​ពេល​ខួប​លើក​ទី​៥៩ ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​និស្សិត​សកល​វិទ្យាល័យ​មួយ ដោយ​របប​យោធា​មី​យ៉ាន់​ម៉ាដែល​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​១៩៦២​។ ​ការ​ក្រោក​តស៊ូ​ទៅ​នឹង​របប​យោធា​នៅតែ​បន្ត​រយៈពេល ៥​ខែ​បន្ទាប់ពី​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​

ការ​ជួប​ជុំគ្នា​តែមួយ​ប្រាវ​តាម​ការ​ណាត់ បាន​ជំនួស​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​រឹបអូស​អំណាច​របស់​យោធា​ ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ខែ​កុម្ភៈ និង​មីនា ដោយសារ​តែ​មាន​ការ​តបត​ដោយ​ការប្រើ​កងកម្លាំង​សន្តិសុខ​ដ៏​សាហាវ​។​ យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោ​បាយ​ឲ្យ​ដឹង​ថា មនុស្ស​ជាង ​៨៩០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ការ​ដណ្ដើម​អំណាច​៕

មតិយោបល់