ព័ត៌មានជាតិ

Update៖ ករណីរំលោភសម្លាប់នារីបុគ្គលិកនៅកាស៊ីណូម្នាក់ នៅក្រុងប៉ោយប៉ែត ត្រូវសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានហើយ

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវចាប់ជនសង្ស័យ ដែលបានរំលោភរួចសម្លាប់នារីបម្រើការងារ នៅកាស៊ីណូម្នាក់ នៅប៉ោយប៉ែត បានហើយ ។

លោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងក្រុម១ នៃការិយាល័លព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ចុះធ្វើស្រាវជ្រាវរកជនដៃដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លុះដល់វេម៉ោង២១និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងចាប់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថាIII ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

លោកបន្តថា តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ ។ នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជង់ទៅជនរងគ្រោះ ។ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបម្រះ ហើយបានធ្វើសមក្មភាព រំលោភសេពសន្ថវ:ទៅលើជនរងគ្រោះបានសម្រេចមួយលើក ។

ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ។
បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារ:របស់ជនរងគ្រោះមានដូចជា៖ ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួមក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ពាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែកលោហធាតុ ពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ចិញ្ចៀនលោហធាតុ ពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់ឲ្យងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី ៕

មតិយោបល់