ព័ត៌មានជាតិ

រន្ធត់ណាស់!! រថយន្តបើកបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យស្លាប់បុរសម្នាក់

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទីយប់
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចំណុចមុខផ្ទះឈ្មោះ សំ ប៊ុនលី ភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

យោងតាមប្រភពីលោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿត ដា ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) មុខរបរកសិករ រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បើកបរម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ព៌ណខ្មៅ ពាក់ផ្លាកលេខ សៀមរាប1AF-6829 ធ្វើដំណើរពីកើតទៅលិច ហើយបត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាក TOYOTSIENNA ព៌ណស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-5587 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ( រត់គេចខ្លួន ) បើកបរពីកើតទៅលិចបានបុកចំពីមុខតែម្តង។

ក្រោយកើតហេតុក្រុមកម្លាំងជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់