ព័ត៌មានជាតិ

រន្ទះបាញ់ផ្ដាច់ជីវិតលោកអ៊ំម្នាក់ នៅខេត្តកំពង់ធំ

កំពង់ធំ: កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទី ករណីរន្ទះបាញ់ស្លាប់ ស្ថិតនៅភូមិព្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ សោម សារិទ្ធ ភេទប្រុស អាយុ ៤៥ឆ្នាំ ។

មូលហេតុ៖ ចេញទៅឃ្វាលគោនៅទីវាល ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ស្លាប់ប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់