ព័ត៌មានជាតិ

យ៉ាងហោច​ណាស់​ ២៥​នាក់​បាន​ស្លាប់​ ដោយ​សារ​រថយន្ត​អត្តឃាត​នៅ​ចំ​កណ្ដាល​រដ្ឋ​ធានី​ នៃ​ស៊ីរី​

ហេតុ​ការ​ដ៏​គួរ​ឲ្យ​តក់ស្លុ​តមួយ​បាន​កើតឡើង​នៅ​ចំ​កណ្ដាល​នៃ​រដ្ឋធានី ប្រទេ​ស៊ីរី ដោយសារតែ​រថយន្ត​បំផ្ទុះ​អត្តឃាត​១​គ្រឿង​បាន​ផ្ទុះឡើង ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ២៥​នាក់​។​
​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បានឲ្យដឹងថា សារព័ត៌មាន​ក្នុង​ប្រទេស​របស់​ស៊ី​រី បាន​រាយការណ៍​មក​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស ២៥​នាក់​បាន​បាត់បង់​ជីវិត និង​មនុស្ស​ប្រហែលជា ៥០​នាក់​ផ្សេងទៀត​បាន​រងរបួស ដោយសារតែ​រថយន្ត​អត្តឃាត​១​គ្រឿង​ផ្ទុះឡើង​នៅ​ក្នុង​ចំណត​រថយន្ត​នៃ​ខេត្ត ហា​ម៉ា កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្បាយ​នេះ​។​
​សារព័ត៌មាន​ស៊ី​រី បាន​លើកឡើង​ថា នេះ​ជា​ការ​បំផ្ទុះ​យ៉ាង​សាហាវ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទៅ​ចូលរួម​បរិច្ចាក​ឈាម ដោយ​អ្នករងរបួស​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មាន​ការប៉ះទង្គិច​គ្នា​មួយ​រវាង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ និង​កង​កម្លា​ង​របស់​រដ្ឋាភិបាល ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្សជិត ១០០​នាក់​៕

001

មតិយោបល់