ព្រះសីហនុៈ នៅវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត១២៤-១២៥ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា។
រថយន្តផ្ទុកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3E -5992 ទិសដៅពភ្នំពេញ.ព្រះសីហនុ បានបុកជាមួយរថយន្តមួយគ្រឿងទៀត សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 3E-2051 ទិសដៅ ផ្ទុយគ្នា (អ្នកបើកបររត់គេចបាត់) បណ្តាលឲ្យបុរសអ្នកបើកបរថយន្តកុងតឺន័រ រងរបួសធ្ងន់។
ភ្លាមៗផង ជនរងគ្រោះ និងភាគីរថយន្តម្ខាងទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងនៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំធ្វើការដោះតាមនិតិវិធី៕
មតិយោបល់