ព័ត៌មានជាតិ

សង្វេគណាស់!! ទាហានម្នាក់ចាប់បង្ខំកូនស្រីខ្លួនរំលោភបានសម្រេច២នាក់បណ្ដាលឲ្យមានផ្ទៃពោះ

ឧត្តរមានជ័យ: កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការចុះចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១និង១៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ កាក់ ផល្លី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ ទាហាន រស់នៅភូមិឃុំកើតហេតុខាងលើ ការឃាត់ខ្លួននេះគឺ តាមបញ្ជាររបស់លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយមានការជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: ទៅលើកូនស្រីបង្កើតរបស់ខ្លួនចំនួន ០២នាក់៖
ក្មេងរងគ្រោះទី១ឈ្មោះ ក ម ឡ អាយុ ១៩ឆ្នាំ បណ្តាលឲ្យមានផ្ទៃពោះចំនួន ០៧ខែ តាមការបំភ្លឺរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានទទួលរងការចាប់បង្ខំរំលោភពីឪពុកបង្កើតរបស់ខ្លួនតាំងពីឆ្នាំ២០១៤មកម្លេះ!
ទី២ឈ្មោះ ក ស ភ អាយុ ១៤ឆ្នាំ (គ្មានផ្ទៃពោះ)។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់