ព័ត៌មានជាតិ

លុចស៊ីសGX470 ពន្លះរថយន្តទំនើបស្តារ៉ិច ឈប់ស្តុបពីក្រោយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កដោយរថយន្តលុចស៊ីស GX470 បានបុករថយន្តម៉ាកស្ទារិច ចំបញ្ឆិតពីក្រោយ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅស្តុបស្ថានទូតរុស្ស៊ី កែងនិងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ដំណើររឿង៖ ដំបូងគេឃើញរថយន្តស៊េរីទំនើប ម៉ាក ស្ទារិច CVX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-2814 បានបើកបរបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិច ហើយមកឈប់ស្តុបក្រហម ស្ថានទូតរុស្ស៊ី ក៏មានរថយន្តបង្ក ម៉ាកGX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AA-1907 ធ្វើដំណើរស្របទិសគ្នា មកបុកបញ្ឆិតពីក្រោយរថយន្តស៊េរីទំនើបម៉ាកស្ទារិច បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង២យ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តលុចស៊ីស GX470 ព្រមយករថយន្តស្ទារិច ទៅជួសជុលឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿង៕

មតិយោបល់