ភ្នំពេញៈ យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែកមាស) ត្រង់ចំណុចស្រះទឹកវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឌឿន ធូ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សុខ សុផាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុជនរងគ្រោះ បានទៅចូលរួមកម្មវិធីភូមិកើតហេតុខាងលើ រួចជនរងគ្រោះក៏ដើរទៅបត់ជើងតូចនៅជិតស្រះទឹកក្នុងវត្តជ្រោយអំពិល ស្រាប់តែជនសង្ស័យដើរមកពីក្រោយចាប់ដៃជនរងគ្រោះជាប់ ពេលនោះជនរងគ្រោះប្រើល្បិចនិយាយថា បើអ្ហែងចង់ស្រួល ចាំខ្ញុំធ្វើឲ្យស្រួល ជនសង្ស័យក៏លែងដៃ រួចជនរងគ្រោះក៏ធាក់ជនសង្ស័យមួយជើងដួលទៅលើដី បន្ទាប់មកជនសង្ស័យងើបឡើងក៏ឆក់ខ្សែកមាស ទម្ងន់១តម្លឹង ពីកជនរងគ្រោះបានសម្រេចរត់គេចខ្លួន ពេលនោះ ជនរងគ្រោះស្រែកចោរៗ ក៏ត្រូវបានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួនបាន រួមនិងវត្ថុតាងខ្សែកមាស បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕
មតិយោបល់