ត្បូងឃ្មុំៈ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៧និង១៤នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៣៦-១៣៧ ចំណុចមុខផ្ទះឈ្មោះ គីម ស្រឿន ភេទស្រី ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-9972 បើកបរដោយឈ្មោះ លីម វួចនា ភេទស្រី អាយុ ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(គ្មានរបួស)។
បង្កជាមួយរថយន្តម៉ាក Fuso (V1) ពណ៌ស ចង្កូតស្តាំ ពាក់ស្លាកលេខ KCHH-0042 បើកបរដោយឈ្មោះ ឃិន ស្រ៊ីម ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រៃដើមថ្នឹង៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង(គ្មានរបួស)។
បណ្ដាលឲ្យទៅបុករះម៉ូតូបញ្ឈរស្ងៀមក្នុងផ្ទះចំនួន ១២គ្រឿង៖
១/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០១៨ (ខូចខាតស្រាល)
២/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-9103(ខូចខាតស្រាល)
៣/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-5516(ខូចខាតស្រាល)
៤/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មាន សេរី២០១៩ (ខូចខាតស្រាល)
៥/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1C-8313(ខូចខាតធ្ងន់)
៦/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០១៩ (ខូចខាតស្រាល)
៧/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០១៩ (ខូចខាតធ្ងន់)
៨/ម៉ូតូម៉ាក ហ្វឈូឈ័រ (Future) ពណ៌ខ្មៅ គ្មានស្លាកលេខ (ខូចខាតស្រាល)
៩/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០១៩ (ខូចខាតស្រាល)
១០/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ស៊េរី២០១៩ (ខូចខាតស្រាល)
១១/ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1A-3763 (ខូចខាតធ្ងន់)
១២/ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ (ខូចខាតស្រាល)
មូលហេតុ៖ រថយន្តហាយឡែនឌ័រ ធ្វើដំណើរពីត្បូងទៅជើង រួចបត់ស្តាំក៏ប៉ះរថយន្ត Fuso (V1) មកពីលិចទៅកើត រួចជ្រុលចង្កូតទៅបុកម៉ូតូ ១២គ្រឿងបញ្ឈស្ងៀមក្នុងផ្ទះខាងត្បូងផ្លូវ ។
ខចខាត៖ រថយន្តទាំង២គ្រឿងកំរិតស្រាល និងម៉ូតូ១២គ្រឿង ខូចកំរិតស្រាល ៨គ្រឿង កំរិតធ្ងន់៣គ្រឿង៕
មតិយោបល់