Post News Media ព័ត៌មានជាតិ ខណ:ពេលនេះ កម្...

ខណ:ពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះបង្ក្រាបទីតាំងបញ្ជល់មាន់ តាមអនឡាញ នៅហាងកាហ្វេ ដុង ហេងលី…

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៥៧ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅទី២ រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌច្បារអំពៅ បើកប្រតិបត្តិការបង្ក្រាបទីតាំងបញ្ជល់មាន់ តាមអនឡាញ នៅហាងកាហ្វេ ដុង ហេងលី។

មកទល់ពេលនេះ នៅមិនទាន់ដឹងពីចំនួនមនុស្ស ដែលត្រូវឃាត់ខ្លួនប៉ុន្មាននាក់ទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕