ព័ត៌មានជាតិ

ម៉ូតូបុកម៉ូតូបណ្ដាលឲ្យមនុស៤នាក់ស្លាប់និងរបួសធ្ងន់​ នៅស្រុកទឹកផុស

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៣និង៣០នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍រវាងម៉តូបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចមុខផ្ទះឈ្មោះ យាយរុន ភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ម៉ូតូបង្កម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-5187 បើកបរដោយឈ្មោះ ជន ផល្លា ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) រស់នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1A-7754 បើកបរដោយឈ្មោះ សួង រ៉ុម ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់) រស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយឈ្មោះ វ៉ែន សុភាស់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជាមួយអ្នកបើកបរម៉ូតូ ធ្វើដំណើរច្រាស់ទិសគ្នា ហើយម៉ូតូនោះ ក៏បានជ្រុលល្បឿនទៅបុកអ្នកថ្មើរជើង ឈ្មោះ អោ បឿន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ប្រុស រងរបួសធ្ងន់ប្រុសអ្នកបើកបរ និងអ្នកថ្មើជើង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់