ព័ត៌មានជាតិ

គេចទៅណារួចបើមិនមែនជាអំពើសុច្ចរិតផងហ្នឹង

បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី នៅចំណុចយានដ្ឋានជួសជុលរថយន្តស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ជនបរទេស ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់
ទី១មានឈ្មោះ ជិន សុភារ៉ា ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
2មានឈ្មោះ ព្រំ សុផាត់តាណា ហៅ មិច ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិកន្ទឺ២ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ខាងលើបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូប របស់ជនរងគ្រោះឈ្មោះ ANDAY DENIZYALIN ភេទស្រី អាយុ ២៦ឆ្នាំ មកពីប្រទេសទួគី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ត្ថុតាងដកហូតរួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កូពី ពណ៌ ស ផ្កាឈូក ស៊េរីឆ្នាំ ២០១៣ គ្មានស្លាកលេខ ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង៕

 

មតិយោបល់