ត្បូងឃ្មុំៈ កម្លាំងនគរបាល ផ្នែក យុត្តិធម៌ស ហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានបង្ក្រាបឃាត់ខ្លួនមុខសញ្ញាសង្ស័យ០១ នាក់ពាក់ពន្ធ័នឹងករណីហឹង្សាដោយចេតនាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីត្រង់ចំណុចលើផ្លូវវិស្វ កម្មស្ថិតនៅភូមិពើក ឃុំមេមង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។
ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០ ១៩ ដោយមានការឯកភាពពី លោកឧត្តមសេ នីយ៍ស្នងការ និងមានការសម្របសម្រួលពីលោកខៀវ ពណ្ណារាយ ព្រះរាជអាជ្ញាអមសា លាដំបូងខេត្តត្បូងឃ្មុំ។
ករណីនេះ កំលាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បី ចាត់ការតាមនីតិវិធី៕
មតិយោបល់